Breaking News

Responsive Ad Here
Responsive Ad Here

លក្ខណៈពិសេសមួយចំនួននៃសាសនាឥស្លាម៖

Responsive Ad Here
លក្ខណៈពិសេសមួយចំនួននៃសាសនាឥស្លាម៖

១.ឥស្លាមជាសាសនារបស់អល់ឡោះ ដែលបានបង្កើតមនុស្សជ្រើសរើសសំរាប់មនុស្ស។

អល់ឡោះបានមានបន្ទូលថាៈ
 (إِنَّ الدِّينَ عِنْدَ اللَّهِ الْإِسْلَامُ ). الآية من سورة آل عمران(19)
មានន័យថាៈ «ពិតណាស់ សាសនាដែលអល់ឡោះទទួលស្គាល់គឺសាសនាឥស្លាម»។ (អាលីអិមរ៉នៈ១៩)

២.ឥស្លាមជាសាសនាដែលមានគោលជំនឿរឹងមាំ ច្បាស់លាស់ ហើយជំនឿនេះ ចាប់ផ្តើមដោយការធ្វើសាក្សីទទួលស្គាល់ថា អល់ឡោះគឺជាម្ចាស់តែមួយគត់ ហើយ មូហាំម៉ាត់គឺជាអ្នកនាំសាររបស់ទ្រង់។
 (أَشْهَدُأَنْ لاَ إِلٰهَ إِلاَّ الله، وَأَشْهَدُأَنَّ مُحَمَّدا رَسُولُ اللّهِ).

៣.ឥស្លាមជាសាសនាដែលមានច្បាប់វិន័យច្បាស់លាស់ ពេញលេញហើយបទបញ្ជា និងបំរាម ផ្សេងៗនៅក្នុងឥស្លាមគឺសុទ្ធតែបំរើឲ្យផលប្រយោជន៍របស់មនុស្សទាំងនៅក្នុងលោកិយនេះ និងនៅបរលោក។

៤.ឥស្លាមជាសាសនាដែលមានលក្ខណៈងាយស្រួល។

៥.ឥស្លាមជាសាសនាដែលមានលក្ខណៈសមស្របនឹងការរស់នៅរបស់មនុស្ស។

៦.ឥស្លាមជាសានាដែលមានភាពទន់ភ្លន់ រឹងមាំ នាំមកនូវក្តីមេត្តាករុណានិងសុខសន្តិភាពដល់មនុស្សលោក មិនមែនជាសាសនាដែលនាំមកនូវហិង្សាឬសង្រ្គាមនោះទេ។ អល់ឡោះបានមានបន្ទូលថាៈ
{وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِّلْعَالَمِينَ }الأنبياء107
មានន័យថាៈ យើងមិនបានចាត់តាំងអ្នកជាអ្នកនាំសារឡើយឱមូហាំម៉ាត់លើក លែងតែដើម្បីផ្តល់ក្តីករុណាដល់លោកទាំងមូល»។

៧.ឥស្លាមជាសាសនាដែលជំរុញឲ្យមនុស្សប្រកាន់ខ្ពាប់នូវភាពយុត្តិធម៌នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពទាំងអស់។ អល់ឡោះបានមានបន្ទូលថាៈ
{يَا أَيُّهَا الَّذِينَ آمَنُواْ كُونُواْ قَوَّامِينَ لِلّهِ شُهَدَاء بِالْقِسْطِ وَلاَ يَجْرِمَنَّكُمْ شَنَآنُ قَوْمٍ عَلَى أَلاَّ تَعْدِلُواْ اعْدِلُواْ هُوَ أَقْرَبُ لِلتَّقْوَى وَاتَّقُواْ اللّهَ إِنَّ اللّهَ خَبِيرٌ بِمَا تَعْمَلُونَ }المائدة8
មានន័យថាៈ «ឱបណ្តាអ្នកមានជំនឿ! ចូរប្រកាន់ខ្ពាប់ននូវភាពយុត្តិធម៌។ ចូរកុំ បណ្តោយអោយការស្អប់ខ្ពើមរបស់ពួកអ្នកចំពោះក្រុមណាមួយជំរុញពួកអ្នក អោយប្រព្រឹត្តអយុត្តិធម៌អោយសោះ ។ ចូរប្រកាន់ខ្ពាប់នូវភាពយុត្តិធម៌ ព្រោះវវាគឺនៅជិតបំផុត​ចំពោះការគោរពកោតខ្លាចអល់ឡោះ។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតណាស់អល់ឡោះ ដឹងទាំងអស់នូវអ្វីៗ​ដែលពួកអ្នកកំពុងសាង»។

៨.ឥស្លាមជាឥស្លាមជាសាសនាដែលផ្តល់សិទ្ធិដល់មនុស្ស​ទូទៅទៅតាមអ្វីដែលពួកគេត្រូវមាន វាជាសាសនាដែលគោរពសិទ្ធិមនុស្សបំផុតតាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ។

៩​.ឥស្លាមជាឥស្លាមជាសាសនាដែលជំរុញមនុស្សឲ្យប្រកាន់ខ្ពាប់នូវសីលធម៌ល្អ។

១០.ឥស្លាមជាសាសនាដែលយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យ និងសុខុមាលភាពរបស់មនុស្ស ។

១១.ឥស្លាមជាសាសនាដែលជំរុញមនុស្សអោយមានការរួបរួមសាមគ្គីគ្នា និងហាមឃាត់អំពីការបែកបាក់សាមគ្គីភាពរវាងគ្នានិងគ្នា។




 ប្រភព៖​ Mosa Ahmad App

0 Comments